ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះយានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែងស្ថិតតាមបណ្តោយ ផ្លូវលំ ក្រុម ទី៥ ភូមិ ទួលពពែ សង្កាត់ ទួល សង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៅវេលាម៉ោង ១៤និង៤០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។

មូលហេតុអគ្គិភ័យនេះ បណ្តាល មក ពី ឆ្លងចរន្តអគ្គិសនី និងបណ្តាកឱ្យខូចខាតសម្ភាររោងឈើ ប្រក់ ស័ង្កសី ទំហំ ០២×០៦ ម៉ែត្រ អស់ចំនួន ១ ខ្នង ឆេះសម្ភារគ្រឿងបន្លាស់ គ្រឿងចក្រ ក្នុងទូរកុងតឺន័រទំហំ ០២x០៦ ម៉ែត្រ អស់ ចំនួន ១ ទូរតែមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

ក្នុងករណីនេះ សមត្ថកិច្ចបានជួយពន្លត់ ដោយប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១០ គ្រឿង ដោយប្រេីប្រាស់ទឹក ចំនួន ៥ឡាន ស្មេីនឹង ២០ម៉ែត្រគូប រថយន្តជំនួយ សាលាខណ្ឌ ឫស្សីកែវ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកចំនួន ១ឡាន ស្មេីនឹង ៤ម៉ែត្រគូបហេីយពន្លត់ចប់ នៅវេលា ម៉ោង ១៥និង១០ នាទីរសៀល នាថ្ងៃ ខែឆ្នាំដដែល ៕











