ជំ​ងឺ​ដុំ​ពក​លើ​ស្បែក​សត្វ​គោ​ ក្រ​បី​ កំ​ពុង​ឆ្លង​ រាល​ដាល​នៅ​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង​ ពេទ្យ​សត្វ​ ចុះ​​អន្ត​រា​​គ​ម​ន៍​

  • កំពង់ឆ្នាំង៖ ជំងឺដុំពកនៅលើស្បែកសត្វគោ ក្របី ដែលជាជំងឺឆ្លងប្រភេទថ្មី នៅកម្ពុជា កំពុងឆ្លងរាលដាលទៅលើសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំង ។

    លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ មានសត្វគោ ក្របីរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួន១ ៥៤៩ក្បាល បានកើតជំងឺដុំពកនៅលើស្បែកដែលជាជំងឺឆ្លងប្រភេទថ្មីនេះ ។

    លោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានឲ្យដឹងថា ជំងឺនេះ ភាគច្រើនកើតទៅលើសត្វគោ ចំពោះសត្វក្របីមានតិចតួចប៉ុណ្ណោះ ។ ក្រោយពីផ្ទុះជំងឺនេះ មន្ត្រីពេទ្យសត្វបានចុះអន្តរាគមន៍ជាបន្តបន្ទាប់ ដោយព្យាបាលឲ្យជាសះស្បើយចំនួន ៣៣៩ក្បាល,កំពុងព្យាបាលចំនួន១២០៤ក្បាល និង ងាប់ចំនួន ៦ក្បាល ។ ហើយស្រុកដែលមានសត្វឈឺច្រើនជាងគេ គឺស្រុកបរិបូរណ៍ ។

    លោក ក្រឹង សំអាត បានឲ្យដឹងទៀតថា ជំងឺដុំពកស្បែកគោ ក្រី ភាគច្រើនឆ្លងតាមសត្វល្អិតដូចជា មូស តាប៉ោម ការនាំគោ ក្របីដែលមានជំងឺពីតំបន់ផ្សេង ឆ្លងតាមរយះការស៊ីចំណីនិងផឹកទឹករួមគ្នា ការបង្កាត់ពូជការព្យាបាល(បើមិនដូម្ជុល)ឬការប៉ះពាល់ផ្ទាល់។

    ជំងឺនេះបង្ករដោយវិរុស ហើយពុំមានថ្នាំព្យាបាលមានប្រសិទ្ធភាពទេ ។ ការព្យាបាលបំបាត់រោគសញ្ញា អាចជួយបានដូចជា ការប្រើថ្នាំបំបាត់ការឈឺចាប់និងរលាករួមផ្សំជាមួយថ្នាំផ្សះ ដើម្បីកំចាត់ពួកបាត់តេរី ដែលឆ្លងចូលតាមក្រោយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង