របាំង​សាច់​អួន​១កន្លែង​ របាំងស្បៃ​មុង​​១៣​កន្លែង​និង​របាំង​ព្រួល​ផ្ជឹត ​ព្រែក​៤កន្លែង​ ត្រូវ​បង្ក្រាប​និង​រុះ​រើ​បំផ្លាញ​ចោល​

  • នៅថ្ងៃទី២៣ខែ ខែកក្កដា ឆ្នាំ ២០២២ កម្លាំងខណ្ឌ រដ្ឋបាលជលជលកំពង់ឆ្នាំង សង្កាត់ជលផលជលគីរី និង សង្កាត់រលាប្អៀរ បានចុះប្រតិបត្តិការបង្រ្កាប​បទល្មើសជលផលនៅចំណុចសន្ទុះ ព្រែកកំពង់បាស្រូវ ចំណុច ចុងស្ទឹង ដោយប្រើប្រាស់កម្លាំងសរុប១៧នាក់ មធ្យោបាយកាណូតស្មាច់៤គ្រឿង ។

    ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជំនាញជលផលបានសម្រេចរុះរើបំផ្លាញចោលមាន របាំងសាច់អួន១កន្លែងប្រវែង២០០ម៉ែត្រ លូសាច់អួនចំនួន១មាត់ បង្គោលចំនួន២៥ដើម របាំងស្បៃមុងចំនួន១៣កន្លែង ប្រវែង៣៥០០ម៉ែត្រ លូស្បៃមុងចំនួន ១១មាត់ បង្គោលចំនួន១៤០ដើម និង ចាក់លែងត្រីចម្រុះ ចំនួន២០ គីឡូក្រាម ។

    ក្នុងថ្ងៃដដែលកម្លាំងរដ្ឋបាលជលផល បានធ្វើការរុះរើ របាំងព្រួលផ្ចិតព្រែកចំនួន៤កន្លែង ប្រវែង៨០ម៉ែត្របង្គោលចំនួន៦០ដើម លបចំនួន៨គ្រឿង និង របាំងព្រួលចំនួន១៣ផែន ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង