ខេត្ត​​​កំពង់ឆ្នាំងបន្ត​​រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣១នាក់ ជាសះស្បើយ​​១០​​នាក់និងស្លាប់ម្នាក់

  • កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំង បានប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័សចំនួន៣១នាក់ អ្នកជាសះស្បើយមានចំនួន១០នាក់ និងស្លាប់ម្នាក់។ នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាល ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ១១ខែ សីហា នេះ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថាអ្នកវិជ្ជមានកូវីដ-១៩ ទាំង៣១នាក់មានជាគ្រូបង្រៀនសិស្សអាជីវករ កសិករ កម្មករ និងបុគ្គលិកផ្សារ ។ អ្នកវិជ្ជមានកូវីដ-១៩ ទាំងអស់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំងមណ្ឌលព្យាបាល សាលា បឋមសិក្សាគំរូក្រុងមណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង ។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយ អ្នក វិជ្ជមានកូវីដ-១៩ ទាំង៣១នាក់ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែល នៅជិតបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ”។

    ក្រៅពីប្រកាសរកឃើញអ្នកឆ្លងថ្មី រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានប្រកាសពីករណីស្លាប់ស្រ្តីជនជាតិខ្មែរម្នាក់អាយុ ៧៤ឆ្នាំ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ស្រ្តីដែលស្លាប់នេះបានចូលមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី។ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ ដោយអ្នកជំងឺបានមរណភាពនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៥០នាទី។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ គឺមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ-១៩។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង