កំពង់ឆ្នាំង៖ ខេត្តកំពង់ ឆ្នាំង បានប្រ កាស បន្តរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ តាម រយៈ ការធ្វើតេ ស្តរ ហ័ សចំនួន១៧នាក់ អ្នកជាសះស្បើយមានចំនួន ២៦នាក់ និងស្លាប់២នាក់។ នេះបើយោង តាម សេចក្ដី ប្រ កាស ព័ត៌មាន របស់រដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅ ថ្ងៃទី ០៩ខែ សីហា នេះ ។
រដ្ឋបាល ខេត្តកំពង់ ឆ្នាំង បានអោយដឹងថា អ្នកវិជ្ជមាន កូវីដ-១៩ ទាំង១៧នាក់ មានជា អា ជីវករ កសិករ និងមន្ត្រីរាជការ។ អ្នកវិជ្ជមានកូវីដ-១៩ ទាំងអស់ត្រូវបាន ដាក់ ឱ្យ សម្រាក ព្យាបាល នៅមន្ទីរ ពេទ្យ ខេត្តកំពង់ ឆ្នាំង មណ្ឌលព្យាបាល សាលា បឋម សិក្សា គំរូ ក្រុង មណ្ឌល ព្យាបាល វិទ្យា ល័យ តេ ជោ ហ៊ុន សែន ទឹកហូត មណ្ឌល ព្យា បាល វិទ្យា ល័ យ ហ៊ុន សែន កំពង់ត្រឡាច មណ្ឌលព្យាបាល វិទ្យា ល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យា បាលវិទ្យាល័យ ហ៊ុន សែន កំពង់ លែង ។
ជាមួយគ្នានេះ រដ្ឋបាល ខេត្តកំពង់ ឆ្នាំង ក៏ អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់ ប្រា ស្រ័ យ ទាក់ទង ដោយផ្ទាល់ ឬប្រ យោល ជា មួយ អ្នក វិជ្ជមានកូវីដ-១៩ ទាំង១៧នាក់ក្នុងរ យៈ ពេល ១៤ថ្ងៃមុន សូមមកពិ និ ត្យ សំណាក ជាបន្ទាន់នៅ មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែល នៅជិតបំផុត ដើម្បី ទប់ ស្កាត់ ការឆ្លង រាលដាល នៃជំងឺ កូវីដ-១៩និង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ វិធានការ “៣ការពារ និង៣កុំ”។
ក្រៅពីប្រកាសរកឃើញអ្នកឆ្លងថ្មី រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានប្រកាសពីករណីស្លាប់មនុស្ស២នាក់ជំងឺកូវីដ១៩។ ក្នុងនោះម្នាក់ជា បុរសជនជាតិខ្មែរ អាយុ ៧៧ឆ្នាំ រស់នៅភូមិត្អួររលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង និងម្នាក់ទៀតជាស្រី្តជនជាតិវៀតណាម អាយុ ៣៤ឆ្នាំ រស់នៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕

