ទៅ​ស៊ី​ឈ្នួល​ស្ទូង​ស្រូវ​ឲ្យ​គេ​ត្រ​ឡប់​មក​វិញ​ភ្លើង​ឆេះ​ផ្ទះ​អស់​,ពីរ​នាក់​ប្តី​ប្រ​ពន្ធ​នាំ​គ្នា​អង្គុយ​យំ​

  • កំពង់ឆ្នាំង៖ គ្រួសារក្រីមួយមានតក់ស្លុត យ៉ាងខ្លាំង ហើយនាំគ្នា អង្គុយទ្រហោយំ គ្មានអ្វីថ្លែង ក្រោយត្រឡប់មកពីធ្វើការស៊ីឈ្នួលស្ទូងស្រូវឲ្យគេវិញ ឃើញផ្ទះរបស់ខ្លួនក្លាយជាផេះផង់ ដោយសារភ្លើងឆេះអស់។

    ហេតុការណ៍េនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅស្ថិតនៅក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនេះ មានទំហំ៥ × ៦ ធ្វើពីឈើ ដំបូលប្រក់ស្លឹក ជញ្ជាំងបាំងស្លឹក ម្ចាស់ឈ្មោះឈ្មោះ ប៉ែន សារឿន ភេទប្រុស អាយុ ៥២ និង ប្រពន្ធ ឈ្មោះអ៊ុ សៀប អាយុ៥៣ឆ្នាំ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង