ខេត្ត​កំ​ពង់​ឆ្នាំង​ រក​ឃើញ​អ្នក​វិជ្ជ​មាន​កូវីដ​១៩​ ចំ​នួន​៩​នាក់​បន្ថែម​ទៀត​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញកសិករ កម្មកររោងចក្រ និងកុមារ ចំនួន៩នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ១៩ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន៤៣នាក់។

    អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និង មណ្ឌលព្យាបាលវិទ្យាល័យតេជោ ហ៊ុន សែន ទឹកហូត។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏នៅតែបន្តអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ដែលមានកម្មករ កម្មការិនីស្នាក់នៅទាំងអស់យកចិត្តទុកដាក់គ្រប់គ្រងក្រុមគ្រួសារអ្នកទាំងនោះ ឱ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋាន ទីសំណាក់រៀងៗខ្លួន ឱ្យបាន ត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាមដានសុខភាពរបស់បងប្អូន និងជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារ នីមួយៗ តាមជាក់ស្ដែង។

    គួរបញ្ជាក់ថា ក្នុង”ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំង បាន រក ឃើញ អ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៣៥១នាក់។ ក្នុងនោះមាន អ្នក ជា សះ ស្បើយសរុប ២៨៧នាក់ កំពុងសម្រាកព្យាបាលសរុបចំនួន ៦០នាក់ និងអ្នកស្លាប់ ចំនួន៤នាក់។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង