កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១១នាក់ បន្ថែមទៀតឆ្លងជំងឺកូវីដ១៩ ខណ:មានអ្នកជាសះស្បើយថ្មី ចំនួន៤១នាក់ ។
អ្នកវិជ្ជមានកូវិដ.១៩ ខាងលើជាអ្នកលក់ផលិតផល កម្មកររោងចក្រ អ្នកបើកបររថយន្តតាក់ស៊ី អាជីវករ និង កុមារ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និង នៅមណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុនសែនទឹកហូត ក្នុងស្រុករលាប្អៀរ ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៣៤២នាក់ ស្រីចំនួន២៥៥នាក់ ,ព្យាបាលជាសះស្បើយចំនួន២៤៤នាក់ ,ស្រីចំនួន១៧៥នាក់, ស្លាប់ចំនួន៤នាក់ស្រី៣នាក់ និង កំពុងសម្រាកព្យាបាល ចំនួន៩៤នាក់ ស្រីចំនួន៧៧នាក់ ៕











