ទើប​ជា​ពី​ជំងឺ​កូវីដ​១៩ ពេទ្យ​ឲ្យធ្វើ​ចត្តា​ឡីស័ក​១៤ថ្ងៃ និង​រងចាំ​តេស្ត​សំណាក​ចុង​ក្រោយ​ម្តង​ទៀត បែរ​ជាល្មើស​ការ​ណែនាំ ​ធ្វើ​ដំណើរ​​​​ពីភ្នំពេញ​​មក​ដល់​​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង៖ បុរសម្នាក់មានជំងឺកូវីដ១៩ ទើបព្យាបាលជាសះស្បើយ ហើយគ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត១៤ថ្ងៃ និងត្រូវរង ចាំ​ធ្វើ​សំណាកលើកចុងក្រោយម្តងទៀតនៅថ្ងៃទី២០ ខែមេសា ខាងមុខ បែរជាល្មើស លួចរត់ពីភ្នំពេញមកដល់ពង្រខេត្តកំពង់ឆ្នាំង ត្រូវចាប់យកទៅធ្វើចត្តាឡីស័កវិញទាំងយប់ ។
    លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា ប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គាត់​ជាអ្នក​ចម្លងជំងឺកូវិដ.19 ដល់បងរបស់គាត់២នាក់ប្តីប្រពន្ធ ដែលមានចំការនិងកសិដ្ឋាន នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
    លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា បានឲ្យដឹងទៀតថា បុរសរូបនេះឈ្មោះជា សូនី ភេទប្រុស អាយុ៣៤ឆ្នាំ មាន​អាស័យដ្ឋាននៅ​រាជធានី ភ្នំពេញ ត្រូវប​ញ្ជូនឲ្យទៅធ្វើចត្តាឡីស័កនៅ​មណ្ឌលចត្តាឡីស័ក ស្រុកទឹកផុស វេលាជាង១០យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ៕
     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង