អា​វុ​ធ​ហត្ថ​រាជ​ធា​នី​ភ្នំ​ពេញ​ បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​តុ​លា​ការ​ ក្រោយ​វាយ​ប្រ​ពន្ធ​រហូត​សន្លប់​

  • ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនាទៅលើប្រពន្ធខ្លួន។

    ជនសង្ស័យមានឈ្មោះរ៉ន សុខជាតិ អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

    ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ ជនសង្ស័យបានសារភាពឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីខ្លួនចេញពីធ្វើការមកដល់ផ្ទះ ឃើញប្រពន្ធខ្លួនកំពុងអង្គុយហូបគ្រឿងស្រវឹងជុំគ្នាជាមួយអ្នកជិតខាង ខ្លួនពិតជាមានការខឹងសម្បាយ៉ាងខ្លាំង បានបង្ករជាអំពើហិង្សាទៅលើប្រពន្ធខ្លួនបណ្តាលឲ្យបែកមុខហូរឈាមសន្លប់ពិតប្រាកដមែន ហើយត្រូវបានម្ចាស់ផ្ទះ រួមនឹងអ្នកជិតខាង ជួយឃាត់ដែរតែមិនឈ្នះ និងបានទំនាក់ទំនងប្តឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់រូបខ្លួនតែម្តង។

    ជនសង្ស័យកំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការនៅឡើយ ដើម្បីបន្តចាត់ការតាមច្បាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង