កំពង់ឆ្នាំង ៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវអាហារដ្ឋានបូរី (ហាងកាហ្វេបឹងកំប្លោក) ក្នុងភូមិសាស្ត្រភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ តទៅ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមឲ្យម្ចាស់អាហារដ្ឋាន និង ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និង ចូលរួមអនុវត្តវិធានការ ការពារ របស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ។
គួរបញ្ជាក់ថា អាហារដ្ឋានបូរី (ហាងកាហ្វេបឹងកំប្លោក )ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីរកឃើញអ្នកវិជ្ជមានកូវិដ.១៩ ជាបន្តបន្ទាប់ ។ ក្នុងគោលបំណង ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាលដាល នៃជំងឺកូវិដ .១៩ ៕











