ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីត១៩ (COVID-19) ចំនួន១២នាក់ថ្មីទៀត។ អ្នកឆ្លងជំងឺថ្មីទាំង១២នាក់ មាននៅខេត្តបន្ទាយមានជ័យ រាជធានីភ្នំពេញ កំពង់ឆ្នាំង បាត់ដំបង កំពត និងត្បូងឃ្មុំ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ។

