ថ្ងៃ​នេះ​ ! រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រកាស​រក​ឃើញ​និង​បង្ហាញ​អត្ត​សញ្ញាណ​អ្នក​កើត​ជំ​ងឺ​កូ​វីដ​.១៩​ចំ​នួន​១៦​នាក់​បន្ថែម​ទៀត​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១៦នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។អ្នកវិជ្ជមានកូវិដ.១៩ ខាងលើត្រូវបានរកឃើញចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ និង បានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច និង នៅមណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ ។

    សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ.១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈចំនួន ៣១៩នាក់ ស្រីចំនួន២៣៩នាក់,ព្យាបាលជាសះស្បើយចំនួន១៥៩នាក់ , ស្រីចំនួន១១២នាក់ , ស្លាប់ចំនួន៤នាក់ស្រី៣នាក់ និង កំពុងសម្រាកព្យាបាល ចំនួន១៥៦នាក់ ស្រីចំនួន១២៤នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង