កំពង់ឆ្នាំង ៖ កាលពីយប់ ថ្ងៃ សុក្រ ទី ២១ ខែឧសភា ឆ្នាំ ២០២១ កម្លាំង ការិយាល័យ ជំនាញ គ្រប់គ្រង អាវុធ គ្រឿងផ្ទុះ និង ជាតិពុល នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង សហការ ជាមួយ អធិការ ដ្នា ន នគរបាល តាម បណ្តា ក្រុង ស្រុក និង ក្រុមចម្រុះ ខេត្ត បាន ចុះ ត្រួតពិនិត្យ អាវុធ គ្រឿងផ្ទុះ ពេល យប់ តាម គោលដៅ សំខាន់ៗ ក្នុងភូមិ សាស្ត្រ ខេត្តកំពង់ឆ្នាំង ដើម្បី ទប់ស្កាត់ បទល្មើស គ្រប់ ប្រភេទ នឹង ការពារ សន្តិសុខ សុវត្ថិភាព ជូន ប្រជា ពលរ ដ្ន អោយ បាន ល្អ ប្រសើរ ។

អនុវត្ត បាន ចំនួន ០៦ គោលដៅ ក្នុងនោះមានស្រុក បរិបូណ៌ ចំនួន ០២ គោលដៅ និង ស្រុក រលាប្អៀរ ចំនួន ០៤ គោលដៅ ។
ជាលទ្ធផល ត្រួតពិនិត្យ រថយន្ត បាន ចំនួន ០៨ គ្រឿង និង ម៉ូតូ ចំនួន ៥៧ គ្រឿង បាន អប់រំ អ្នក ធ្វើ ដំណើរ កំ ឲ្យ បើកបរ ក្នុង ស្ថានភាព ស្រវឹង ( មាន ជាតិ អាកុល ) ត្រូវ ពាក់មួក សុវត្ថិភាព មាន កញ្ចក់ មើល ក្រោយ ពាក់ ខ្សែ ក្រ វ៉ា ត់ ត្រូវ មាន ផ្លា ក លេខ កុំអោយ ប្រើប្រាស់ ស៊ី ម៉ាំង កែ ច្នៃ ផ្ទុក លើស ទម្ងន់ ប្រើប្រាស់ រថយន្ត ខុស លក្ខណៈ បច្ចេកទេស ( ត ទ្រុង ) អប់រំ ក្មេងៗ ដើរ លេង ពេល យប់ មួយ ចំនួន ទៀត ៕











