រដ្ឋបាល​​ខេត្តកំពង់​​ឆ្នាំង បើក​ឡើង​វិញ​ភូមិ​សាស្ត្រភូមិចំនួន២ ក្នុង​ស្រុក​បរិបូ​ណ៌

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញនូវភូមិសាស្ត្រ ភូមិឆ្នុកទ្រូ និងភូមិ​​​​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់​មាន​ការ​​ឆ្លងរាល​ដា​លនៃជំងឺ​កូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ” ចាប់ពី​ថ្ងៃទី​១៨​ខែ​​ឧស​​​ភា ឆ្នាំ២០២១ តទៅ។

    ស្របគ្នាជាមួយនឹងការបើកឡើងវិញនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានណែនាំអោយ​ប្រជាពលរដ្ឋគ្រប់​​ៗ​ក្រុមគ្រួសារ និងគ្រប់ៗរូប ត្រូវអនុវត្ត​​​ឱ្យ​​​បានម៉ឺងម៉ាត់វិធានការសុខាភិបាល “៣ការពារ និង៣កុំ” គ្រប់​ពេលវេលា។ ក្នុងនោះគ្រប់ៗគ្រួសារត្រូវផ្តល់​ព័ត៌មាន​មកអាជ្ញាធរ​ភូមិ ឃុំ និង​​សមត្ថកិច្ចឱ្យ​បានទា​ន់​​ពេល​​​វេលា ក្នុងករណីមាន​មនុស្សនៅតំបន់​ហានិភ័យចូលមកដល់​មូលដ្ឋាន។

    គួរបញ្ជាក់​​ថា កាលពីថ្ងៃទី២៧ ខែមេសា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទខ្ទប់ ភូមិឆ្នុកទ្រូ និងភូមិ​​កំពង់​ព្រះ ស្ថិតនៅក្នុងឃុំ​ឆ្នុកទ្រូ ស្រុក​​​​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់​មានការឆ្លង​​រាលដាល​នៃ​​ជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ក្នុងរយៈពេល ២​សប្តា​ហ៍ និងបាន​សម្រេចប​ន្តបិ​​ទ​ខ្ទ​​ប់ រយៈពេល ១សប្តាហ៍បន្តទៀត គិតចាប់ពីថ្ងៃទី១២ ខែឧសភា ក្នុងគោលបំណង​ធានា​ដល់​ប្រសិទ្ធ​​ភាព​​​​​នៃការទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ ជំងឺនេះ​មិន​ឱ្យ​ឆ្លងរា​ល​ដាល​ទៅតំបន់​ផ្សេង​ទៀត៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង