កំពង់ឆ្នាំង ៖ កម្មករ កម្មការនី និងអ្នកបម្រើការងារនៅរោងចក្រហីរ៉ាយហ្សិន អៅដរ ( ខេមបូឌា ) ដែលមានទីតាំង ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន២០នាក់ មានវិជ្ជមានកូវិដ.១៩ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ។

លោកប្រធានមន្ទីរ បានឲ្យដឹងថា អ្នកវិជ្ជមានចំនួន២០នាក់នេះ ត្រូវបានរកឃើញកាលពីថ្ងៃទី១៧ ឧសភា ហើយនៅថ្ងៃទី១៨ ឧសភានេះ ក្រុមការងារបានបន្តចុះស្រាវជ្រាវ ដើម្បីរកប្រភពចម្លងឲ្យបានច្បាស់និងបន្តពិនិត្យសំណាក អ្នកពាក់ព័ន្ធព្រមទាំងដាក់ឲ្យធ្វើចត្តាឡីស័ក ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា អ្នកវិជ្ជមានកូវីដ.១៩ ចំនួន២០ នាក់នេះ មានកម្មការិនីចំនួន១២នាក់ រស់នៅក្នុងភូមិក្ងោកពង់ និង ភូមិត្រពាំងព្រីង ឃុំស្វាយជុគ ស្រុកសាមគ្គីមានជ័យ ចំនួន២នាក់ទៀត រស់នៅក្នុងស្រុកឧដុង្គ
និង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និង ៦នាក់ទៀតជាជនបរទេស ដែលស្នាក់នៅធ្វើការក្នុងរោងចក្រខាងលើ ៕











