កំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកមានវិជ្ជមានកូវិដ១៩ចំនួន២នាក់បន្ថែមទៀត នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ជាជនជាតិ វៀតណាម ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឲ្យដឹងថា អ្នកវិជ្ជមានទាំង២នាក់នេះ១/ឈ្មោះហាម វ៉ាងភូ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាប្តីឈ្មោះ ជិន ធីហឹង ដែលមានវិជ្ជមានកូវិដ.១៩ ជាជនជាតិវៀតណាម រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង បានមកស្នាក់នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
២/ឈ្មោះយ៉ាង ធីថាំង ភេទស្រី អាយុ២០ឆ្នាំ ជាជនជាតិវៀតណាម រស់នៅក្នុងឃុំឆ្នុកទ្រូ ស្រុកស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ជាអ្នកធ្លាប់បានប៉ះពាល់ជាមួយស្ត្រីឈ្មោះជិន ធឺហឹង វិជ្ជមានកូវិដ.១៩ ។
លោកប្រធានមន្ទីរបានឲ្យដឹងថា អ្នកវិជ្ជមានទាំង២នាក់នេះបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យហ៊ុន សែនបរិបូរណ៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ និង តេស្តលើទីមួយលទ្ធផលអវិជ្ជមាន ។ នៅថ្ងៃទី៥ ខែឧសភា ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យលើកទី២ ចំពោះលទ្ធចេញថ្ងៃទី៦ ខែឧសភា គឺវិជ្ជមានកូវិដ.១៩ ។ ហើយអ្នកជំងឺទាំង២នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ឆ្នាំង ៕










