អគ្គី​ភ័យ​ឆេះ​ផ្សារ​ត្រាំ​កក់​ ខេត្ត​តា​កែវ​ បំផ្លាញ​តូប​លក់​ដូរ​របស់​អាជីវ​ករ​ចំនួន​៥០​តូប​

  • នៅយប់ថ្ងៃទី០៥វ ខែឧសភា ឆ្នាំ២០២១ អគ្គិភ័យមួយបានឆាបឆេះផ្សារត្រាំកក់ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលខូតខាតទ្រព្យសម្បត្តិមួយចំនួនធំ ។

    សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អគ្គីភ័យនេះ គឺបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយបានឆាបឆេះអស់តូបចំនួន៥០ ខូចខាតសម្ភារ​ទាំងស្រុងចំនួន៣៥តូប ខូចខាតតិចតូចចំនួន១៥តូបនិងមិនបានបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ។

    នៅក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ កម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់ ដោយប្រើប្រាស់ឡានទឹកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី​០១​គ្រឿង ស្រុកអង្គរបុរី០១គ្រឿង ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់ ០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿង សរុបឡានទឹកចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡាន ទើបគ្រប់គ្រងស្ថានការបាន៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង