ឯក​ឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ​ហ៊ុន​ ម៉ា​ណែត​ និង​ លោក​ជំទា​វ​ ពេជ​ ចន្ទ​មុន្នី​ ឧបត្ថម្ភ​ស្បៀង​អាហារ​ ប្រេង​ឥន្ធន:​ និង​ថវិកា​ ដល់​សាលា​ពល​ទា​ហា​ន ​យោ​ធ​ភូមិ​ភាគ​ពិសេស​ ក្នុង​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហាន យោធភូមិភាគពិសេស បានទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ នៅសាលាពលទាហាន យោធភូមិភាគពិសេស ក្នុងខេត្តកំពង់ឆ្នាំង។

    ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៏ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និង សិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន។ មានប្រសាសន៍ក្នុងឱកាស នោះ ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន តាំងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហាន យោធភូមិភាគពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម មេបញ្ជាការ និង លោកជំទាវ ដែលជានិច្ចជាកាលតែង គិតគូរ ដល់សុខទុក្ខ និងសុខុមាលភាពរបស់យោធិនដែលបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយចីរភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង