ក្រុមបាល់ទាត់សិស្សមធ្យមសិក្សារបស់ ស្រុកកំពង់លែង បានយកឈ្នះក្រុមបាល់ទាត់សិស្សមធ្យមសិក្សា ស្រុកជលគិរី ក្នុងលទ្ធផល២ទល់០ បន្ទាប់ក្រុមទាំងពីរបានប្រកួតគ្នាយកស្វិតស្វាញ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ។

ការឡេីងទៅកាន់វគ្គផ្តាច់ព្រ័ត្ររបស់ស្រុកកំពង់លែងអាចចាត់ទុកជាការបង្កេីតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ ដែលស្រុកមួយនេះមិនធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រនោះឡើយ។
គួររំលឹកថា សម្រាប់ឆ្នាំនេះស្រុកកំពង់លែង បានឈ្នះស្រុកទឹកផុស ក្នុងលទ្ធផល៥ទល់១ និងបន្តឈ្នះស្រុកជលគិរីក្នុងលទ្ធផល ២ទល់០។
ជាមួយគ្នានេះ ក្រុមបាល់ទាត់សិស្សមធ្យមសិក្សាស្រុក ជលគិរី នឹងត្រូវជួបជាមួយក្រុមបាល់ទាត់សិស្សមធ្យមសិក្សាក្រុងកំពង់ឆ្នាំង ដើម្បីប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ៕













