អ្នក​ភូមិ​ព្រះ​រាម​រង្សី​ ៤៨​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​អ្នក​ជំងឺ​កូវីដ​១៩​ លទ្ធ​ផល​តេស្ត​លើក​ទី​មួយ​ អ​វិជ្ជ​មាន​ទាំង​អស់​

  • កំពង់ឆ្នាំង ៖ អ្នកភូមិព្រះរាមរង្សីចំនួន៤៨នាក់ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវិដ១៩ លទ្ធផលតេស្តលើកទីមួយ អវិជ្ជមានទាំងអស់ ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ ។

    សូមបញ្ជាក់ថា មានបុរសម្នាក់អាយុ៥៧ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់ ដោយសាជំងឺកូវីដ១៩ កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ។

    លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បុរសដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះនូ ចុល អាយុ៥៧ រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    គួរបញ្ជាក់ថា នេះជាករណីលើកដំបូងហើយដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង