លោកវុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្រ្កាបករណីល្បែងភ្នាល់តាមអនឡាញ ជល់មាន់ និង ប្រដាល់ Live តាមទូរទស្សន៍ ស្ថិតនៅចំណុចភូមិនំបញ្ចុក ហៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ក្នុងនោះកម្លាំងបានឃាត់ខ្លួនមនុស្សបានចំនួន១០នាក់និង ចំនួនប្រហែល ៥០នាក់ទៀត បានរត់គេចខ្លួន បន្សល់ទុកតែស្បែកជើង ព្រមទាំងដកហូតវត្ថុតាងរថយន្ត៣គ្រឿង និង ម៉ូតូចំនួន៣០គ្រឿងផងដែរ ។

ចំពោះវត្ថុតាង និង អ្នកដែលពាក់ព័ន្ធ ត្រូវបញ្ជូនទៅកាសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕











