កំពង់ឆ្នាំង៖ ផ្ទៃដីស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងចំនួន៥២៥ហិកតា កំពុងប្រឈមនឹងការខ្វះទឹក។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៥ ខែមិនាឆ្នាំ២០២១ លោកឈឹម វុទ្ធា និង លោកសន សំអាត អភិបាល អភិបាលរងស្រុកកំពង់ត្រឡាច បានចុះទៅពិនិត្យមើលជាក់ស្តែង ដើម្បីមានវិធានការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។
ការខ្វះខាតទឹកស្រាប់ស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងភូមិដូនទយ ឃុំសែប លោកអភិបាលស្រុក បានធ្វើការទំនាក់ ទំនង ជាមន្ត្រីជំនាញមន្ទីរធនធានទឹក និង មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្ត ស្នើសុំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងខ្វះទឹកផងដែរ ៕