កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមដំណើរដោយឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង មន្ត្រីជំនាញមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យមើលដំណាំពោតចំនួន៦ហត របស់បងប្រុសហឿង សេងហៃ នៅតំបន់អន្លង់អិន សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និង បន្តដំណើរទៅពិនិត្យមើលដំណាំស្រូវដើមរដូវចំនួន៥០០ហិកតាទៀត ដែលប្រើប្រាស់ពូជសែនក្រអូប ផ្កាក្រវ៉ាន់និងពូជ ៥១៥៤ នៅភូមិកំពុងអុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។