កំពង់ឆ្នាំង៖ មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ប្រមាណ១១៩នាក់ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី១ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ នេះបើតាមការបញ្ជាក់របស់លោក លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ឆ្នាំងជំហានដំបូងនេះ ទទួលបានវ៉ាក់សាំងចំនួន៧២៥០ដូស និងចាប់ផ្តើមចាក់ពីថ្ងៃទី១ ខែមីនានេះតទៅ ដោយចាក់លើ បុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ ដូចជាអភិបាលរងខេត្ត អភិបាល-អភិបាលរងស្រុក/ខណ្ឌ គណកម្មការភូមិ-ឃុំ-សង្កាត់ ដែលមានអាយុពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ចំពោះទីតាំងសម្រាប់ចាក់វ៉ាក់សាំង ធ្វើឡើងនៅ៣កន្លែង គឺ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងមន្ទីរពេទ្យបង្អែកបរិបូណ៍ ។
លោក ប្រាក់ វ៉ុន បានអោយដឹងទៀតថា សម្រាប់នៅថ្ងៃស្អែក ថ្ងៃទី០២ ខែមីនា នឹងមានការបើកដំណើរការចាក់នៅ មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច និងមន្ទីរពេទ្យបង្អែកបរិបូណ៍៕












