កំពង់ឆ្នាំង៖ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង មានថវិកា ស្បៀងនិសម្ភារៈប្រើប្រាស់ ត្រូវបានឯកឧត្តមអម សុភា និងលោកជំទាវប៊ន សុភី ប្រធាននិងអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិកគណៈកម្មាធិការសាខា រៀបចំចែកជូនដល់គ្រួសារដែលមានជំងឺរ៉ាំរ៉ៃមកពីស្រុករលាប្អៀរ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ។
លោកប្រាក់ សោភណ្ឌ នាយកប្រតិបត្តិគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អំណោយដែលត្រូវចែកជូនជាពេលនាពេលនេះ មានអង្ករចំនួន២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ សាប៊ូ១ដុំ ជែលលាងដៃ២ដប ថវិការបស់សាខាចំនួន៣ម៉ឺនរៀល និង ថវិកាលោកស្រីឡុញ ពិសា ចំនួន១ម៉ឺនរៀល ក្នុងមួយគ្រួសារផងដែរ ។