កំពង់ឆ្នាំង៖ សម្ភារៈសម្រាប់រៀន និងបង្រៀន ឧបករណ៍សម្រាប់ក្មេងលេង ត្រូវបានឯកឧត្តម គឹម គង់ និងឯកឧត្តម កែវ ពៅ អនុប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក និងលោកជំទាវ នាំយកផ្តល់ជូនសាលាមត្តេយ្យសិក្សាសហគមន៍ ជ្រោយបបុស្ស ស្ថិតនៅក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងឱកាសនោះ ឯកឧត្តម កែវ ពៅ បានកោតសរសើរលេីកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនកុមារៗ និងជម្រុញដល់កុមារៗទាំងអស់បន្តខិតខំបេជ្ញាចិត្តរៀនសូត្រឲ្យខ្លាំងពូកែ ដើម្បីក្លាយជាធនធានមនុស្សចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានល្អប្រសេីរ។
គួរបញ្ជាក់ថា ក្រៅពីសម្ភារៈសម្រាប់រៀននិងបង្រៀនឧបករណ៍សម្រាប់ក្មេងលេង ក៏មានផ្តល់ជូនទឹកបរិសុទ្ធ នំចំណី និងថវិកាចំនួន ៤០០.០០០ រៀលផងដែរ៕