លទ្ធផលនៃការស្តារដំណាំស្រូវដែលរងផលប៉ះពាល់និងខូចខាតដោយសារគ្រោះទឹកជំនន់នៅតាមបណ្តាស្រុក ក្រុងទាំង៦ របស់ខេត្តកំពង់ឆ្នាំង គិតមកទល់ពេលនេះសម្រេចបានចំនួន ៤៦៦ហិកតានៃផ្ទៃដីខូចខាតចំនួន ១៧៩២ ហិកតា ។ នេះបើតាមការអោយដឹងរបស់ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។
លោកប្រធានមន្ទីរ បានអោយទៀតថា ចំពោះផ្ទៃដីដែលនៅសេសសល់ គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងកំពុងមមាញឹកបន្តជួយកសិករស្តារដំណាំស្រូវនោះឡើងវិញអោយទាន់ពេលវេលាផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមកាងាររាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកពូជស្រូវចំនួន ១៧១តោនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន មកចែកជូនបងប្អូនប្រជាកសិករ ចំនួន១៧១០គ្រួសារ ដើម្បីបង្កបង្កើនផលស្រូវឡើងវិញខណះស្រូវរបស់ពួកគាត់រងផលប៉ះពាល់និងខូចខាតដោយសារគ្រោះទឹកជំនន់៕