កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួនពីបទលួចកាច់កម៉ូតូ ។
ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ ញាណ ឌឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិង៉ែតងគ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ២-ឈ្មោះ វ៉ាន សុវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឫស្សី ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ជនរងគ្រោះឈ្មោះសុខ ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូរបស់ខ្លួនទៅមើលស្រែទុកក្រោមដេីមឈើត្រូវជនសង្ស័យចូលទៅលួចកាច់កយកទៅបាត់។ ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា C125 ផលិតឆ្នាំ២០១៧ ។ក្រោយកើតហេតុភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ខាងលើតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានលួចកាច់កយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។ សម្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
