ភ្នំពេញ ៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរស្ពានជ្រោយចង្វារ ក្នុងខណ្ឌដូនពេញរហូតមកដល់ម៉ោងជាង៨យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរលត់ទាំងស្រុងទៅវិញទាំងស្រុង ក្រោយពីកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នរួមដៃគ្នាដើម្បីសង្គ្រោះ។
បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់១២ខ្នង ខណៈកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក ចំនួន៤៦គ្រឿង ប្រើទឹកអស់ជាង១០០ឡានទើបអាចគ្រប់គ្រងបានទាំងស្រុង។
គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។ ដោយឡែកមូលហេតុនិងទំហំនៃការខូចខាត ក៏មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយដែរ ព្រោះកំពុងធ្វើការស្រាវជ្រាវ៕