សមា​​ជិក​ព្រឹទ្ធសភា រដ្ឋស​ភា និងរដ្ឋបាល​ខេត្តកំពង់ឆ្នាំង កាន់បិណ្ឌទី៧ នៅវត្តកោះ​​ថ្កូវ ក្នុង​ស្រុក​ជល​​គិរី​

  • កំពង់ឆ្នាំង ៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី៧ដែលត្រូវនឹងថ្ងៃ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០​​២០ ឯកឧត្តម អ៊ឹង លាងហួ សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ៧ លោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង រួមនិងមន្រ្តីរាជការនៅតាមបណ្តាលមន្ទីរអង្គភាពជុំវិញខេត្ត បាន​អញ្ជើញចូលរួមកាន់បិណ្ឌ នៅវត្តកោះថ្កូវ ស្ថិតនៅឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។


    នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង លាងហួ សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៧ បានបញ្ជាក់ថា ការប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌនេះឡើង ក្នុងគោល​​បំណង​ ដើមី្បឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅហើយនោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដើម្បីបានទៅកាន់សុខគតិភពថ្មី ។ ម្យាងទៀតពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ធ្វើឡើងដើម្បីជួយ​ទំនុក​បម្រុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុថា ក្នុងរយៈពេលនេះ ជាពេលដែលមានភ្លៀងធ្លាក់ជោកជាំខ្លាំង នាំឱ្យមាន​ការលំបាក​ស​ម្រាប់​​ព្រះសង្ឃក្នុងការត្រេចចរណ៍បិណ្ឌបាត្រ និង ដើម្បីសន្សំកុសល ឬ សេចក្តីល្អ តាមរយៈការធ្វើទាននាឱកាសនេះ ជាពិសេសដើម្បី​​បង្កើត​​នូវ​សាម​គ្គីភាព និងឯកភាព ឬ ភាពចុះសម្រុង នៃប្រជាជាតិទាំងមូល ។ ព្រះពុទ្ធសាសនា គឺជាសាសរបស់រដ្ឋ ដែលបច្ចុប្បន្នព្រះពុទ្ធសាសនា​បានដើរតួនាទី​យ៉ាង​សំខាន់​​ក្នុងការជួយ​ដល់សង្គមបានយ៉ាងច្រើនផងដែរ ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា ដោយសារកត្តាសុខសន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ប្រជាពលរដ្ឋមាន​ឱកាសជួបជុំគ្នា​ធ្វើ​​បុណ្យ​​តាមប្រពៃណីទំនៀមទម្លាប់សាសនារៀងៗខ្លួន ដូចនេះយើងទាំងអស់គ្នា ត្រូវតែការពារឲ្យបាននូវសុខសន្តិភាព ដែលមាននាពេលសព្វថ្ងៃនេះ ។


    ឯកឧត្តម ក៍បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលមានអាយុគ្រប់បោះឆ្នោតទៅចុះឈ្មោះបោះឆ្នោត និង មើលឈ្មោះក្នុងបញ្ជីឈ្មោះ ដើម្បីមាន​សិទ្ធគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោត ដែលជាកាតព្វកិច្ចមិនអាចខ្វះបានរបស់ប្រជាពលរដ្ឋក្នុងការបំពេញសិទ្ធ របស់ខ្លួនជាពលរដ្ឋនៅក្នុងសង្គម ។
    នៅក្នុងឱកាសនោះឯកឧត្តម គណអធិបតី បានប្រទេយ្យវត្ថុ និង បច្ច័យជាង៣លានរៀល ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្ត កោះថ្កូវ ស្រុកជល​​គិរីផដែរ ។ ព្រមទាំងចែកជូនថវិកាដល់ពុទ្ធិបរិស័ទ កុមារាកុមារី ដែលចូលរួមក្នុងកម្មវិធីបុណ្យកានបិណ្ឌនេះ ផងដែរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង