កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃសុក្រ ២រោច ខែភទ្រប ទ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០អនុសាខាកាកបាទក្រហមស្រុកកំពង់លែងសហការជាមួយកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានបន្តចុះផ្សព្វផ្សាយពីវិធានការ ការពារជម្ងឺរកូវិដ-19 ដល់ប្រជាពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស និង ប្រជាពល រដ្ឋក្នុងមូលដ្ឋានដែលរស់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះក្រុមការងារបានធ្វើការផ្សព្វផ្សាយ ណែនាំឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានជាប្រចាំក្នុងការធ្វើអនាម័យ ដើម្បីការពារពីជំងឺកូវីដ១៩និងកុំមានការធ្វេសប្រហែសឱ្យសោះ ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋដែលចំណាកស្រុក ទើបបានវិលត្រឡប់មក ពីក្រៅប្រទេសវិញសូមឱ្យពួកគាត់នៅតាមដានសុខភាពជាប្រចាំ និង ទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេស ក្រុមការងារប្រយុទ្ធប្រឆាំង និង ការរីករាល ដាលនៃជំងឺកូវីដ-១៩ ដែលនៅជិតមូលដ្ឋានភូមិ ឃុំរបស់លោកអ្នក ។
ក្រុមការងារក៏បានធ្វើការពន្យល់បន្ថែមរួមជាមួយវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលមានដូចជាត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់ កុល ខ្ទប់មាត់ និង ច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រម៉ា ក្រដាស ឬ ដោយកែងដៃ, ចៀសវាងប៉ះពាល់ជិត ស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ, ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ត្រូវចម្អិន សាច់ ឬ ស៊ុ ត ឲ្យបានឆ្អិនល្អ និងចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយ គ្មានពាក់សម្ភារការពារខ្លួនជាដើម។
ក្នុងនោះក្រុមការងារក៏បានចែកខិតប័ណ្ណ បិទសារអប់រំ និង ណែនាំ អំពីវិធានការការចម្លងពីជំងឺកូវីដ១៩ នៅទីតាំងលក់ដូរ ទីប្រជុំជន និង នៅតាមទីសាធារណៈផងដែរ ៕