លោកស្រី​ ប៊ន​ សុភី អភិ​បាល​រង​ខេត្តកំពង់​ឆ្នាំង ចូល​​រួម​​ចែក​អំណោយ​ជា​​សាច់​គោ ក្នុង​បុណ្យ​​រ៉យ៉ា​អី​ទីល​​អាត់​ហា នៅ​ស្រុក​កំពង់​ត្រឡាច

  • កំពង់ឆ្នាំង ៖ លោកស្រី​ ប៊ន​ សុភី អភិ​បាល​​រង​​ខេត្ត តំណាង​ឯកឧត្តម​ ឈួរ ច័ន្ទឌឿន អភិបាល​ខេត្តកំពង់​ឆ្នាំង បាន​ចូលរួម​ជាអធិ​បតី ក្នុងពីធីរ៉យ៉ាអីទីល អាត់​ហា និងចែក​ជូនសាច់​គោគូ​​រប្ពាន​ដ​ល់ប្រជាពល​រដ្ឋខ្មែរ-អ៉ីស្លាម នៅក្នុង​ភូមិច្រក​មៀត ឃុំអូរឬស្សី ស្រុក​កំពង់​ត្រឡាច ខេត្តកំពង់​ឆ្នាំង។ ពិធីនេះ​បាន​​ធ្វើឡើងនៅ​រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីអភិ​បាលរង​​ស្រុក អធិការ​ស្រុក មេឃុំ មេភូមិ នាយក នាយកប្រតិបត្តិ បុគ្គលិក​​សាលា​​អន្តរជាតិអុីម៉ាន់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

    លោកស្រី ប៊ន សុភី បានថ្លែងថា ដោយសារ​ប្រទេសមានសុខ​​សន្តិភាព ពេញលេញ ទើបធ្វើឱ្យប្រជាពលរ​ដ្ឋគ្រប់រូប គ្រប់​ក្រុម​គ្រួសារ បានរស់​នៅ​ដោយ​ភាព​សុខសាន្ត បានឃើញ​ពីការរីកចម្រើន​យ៉ាង​ឆាប់រហ័សរបស់​ប្រទេសជាតិ។ សន្តិភាព​បាន​កើត​ឡើង​ពីការ​ចូល​រួម​ពី​គ្រប់ភាគី​ទាំងអស់​ក្រោមការ​ដឹកនាំ​របស់ប្រមុខថ្នាក់ដឹក​នាំគណបក្សប្រជា​ជន​កម្ពុជា ដែលមាន​សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន​និង​​ជានាយករ​ដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​សព្វ​​ថ្ងៃ​។

    នៅក្នុងឱកាសនោះដែរ លោកស្រីអភិបាល​រងខេត្ត បានធ្វើការណែនាំ​ដល់ប្រជាពលរដ្ឋ សូមមានការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ និងត្រូវធ្វើ​អនាម័យជា​ប្រចាំ
    ហេីយកុំមើលស្រាលជំងឺកូវីដ១៩ ឱ្យសោះព្រោះ​ជំងឺនេះជាជំងឺមួយដែលមានការរាតត្បាតដ៏កាចសាហាវ​បំផុត ហើយពុំទាន់មានវ៉ាក់សាំង​ព្យាបាល​​​នៅ​ឡើយ​ ស្រប​ពេលបច្ចុប្បន្នដែល​​ប្រទេស ជិតខាងរបស់យើង​កំពុងតែមានការ ឆ្លងរីករាល​ដាលនៃជំងឺកូវីដ-១៩ ដូច្នេះប្រជាពល​រដ្ឋ​យើងត្រូវតែ​​មាន កា​រ​ប្រុងប្រយ័ត្នខ្ពស់បំផុត ដោយ​ត្រូវអនុវត្តទៅ​តាមវិធានការអនាម័យ ទៅតាមការណែនាំ​របស់​ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

    លោកស្រី ក៏បាន​ផ្ដាំផ្ញើ​ដល់ពលរដ្ឋនៅ​ក្នុងមូលដ្ឋាន​ផងដែរថា ប្រសិន​បើមានពលករ ឬក៏ក្រុម​គ្រួសារសាច់ញាតិ ដែលមក​ពីក្រៅប្រទេស សូម​ប្រញាប់​រាយកា​រណ៍ ទៅអាជ្ញាធរក្នុងមូលដ្ឋានឱ្យបានឆាប់បំផុត ដើម្បីអាជ្ញាធរ​ ក៏ដូចជាមន្ត្រីជំនាញ និងចាត់វិធាន​ការ ដោយធ្វើចត្តា​ឡីស័ក៕

       

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង