បច្ចេកទេសដាំដំឡូងជ្វាបានមើមធំៗ..!!

  • +ការរៀបចំដីដាំ៖
    -ជ្រើសដីដែលធូរសោះល្អមានលាយល្បាយខ្សាច់ និងមមោគ
    -ធ្វើការភ្ជួររាស់២-៣ដង ដើម្បីសម្ងាតស្មៅ និងធ្ចើឲ្យដីធូរ។

    +ការរៀបចំរងដាំ៖
    -លើកពូនរងដែលមានទទឹងជិត១ម៉ែត្រ កម្ពស់៣-៤តឹក គម្លាតពីរងនីមួយៗប្រមាណ១ម៉ែត្រ
    -កាយជាចង្អូរចន្លោះកណ្តាលបណ្តោយរងនោះ រួចដាក់ជីលាមកគោ និងជីកំប៉ុស្តចូល ហើយលុបវិញ
    -យកដើមពូជដំឡូងមកដាំចន្លោះពីគ្នា២តឹក

    +ការថែទាំ៖
    -ស្រោចទឹកនៅពេលដែលអ្នកឃើញថាដីមានលក្ខណៈស្ងួតបន្តិច បើនៅខែវស្សាមិនចាំបាច់ស្រោចទឹកញឹកញាប់ពេកនោះទេ
    -កាពារមាន់កុំឲ្យចូលកាយក្នុងចំការដែលបណ្តាលឲ្យខូចខាតដំឡូង

    -ធ្វើការសម្អាតស្មៅ និងដាក់ជីបន្ថែម
    -រយៈពេលប្រមាណ៤ខែយើងអាចប្រមូលផលបានហើយ។

    +នៅពេលប្រមូលផលយើងមិនត្រូវយកចបជីកនោះទេព្រោះវាអាចបណ្តាលឲ្យប៉ះដាច់មើមដំឡូង៕

    ប្រភព៖ អ៊ាង សុផល្លែត

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង