កំពង់ឆ្នាំង ៖ គិតមកទល់នឹងចុងខែមិថុនានេះ ការរងារបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងសម្រេចបានចំនួន៨២ ៤៣០ហិកតាហើយ ស្មើនឹងប្រមាណ៦៧,៥៧ភាគរយ លើផែនការសរុបជាង១២២ ០០០ហិកតា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
លោក ងិន ហ៊ុន បានឲ្យដឹងថា ចំពោះលទ្ធផលសម្រេចបាននេះ មានស្រូវស្រាលចំនួន៨ ៣៨៤ហិកតា ស្រូវកណ្តាលចំនួន៣៣ ៤៧១ហិកតានិង ស្រូវធ្ងន់ចំនួន៤០ ៥៧៥ហិកតា ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរកសិកម្ម ក៏បានជម្រុញដល់ប្រជាកសិករ ត្រូវបន្តធ្វើការដាំដុះឲ្យអស់ផ្ទៃដី និងទាន់រដូវកាលផងដែរ ៕