ភ្នំពេញ៖ អគ្គិភ័យឆេះផ្ទះលក់គ្រឿងសង្ហារឹមធំមួយកន្លែង យីហោ «រ៉ូយ៉ាល់ កាសា គ្រឿងសង្ហារឹម» មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានអគិ្គភ័យឆាបឆេះកាលពី វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
បើតាមការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការសង្គ្រោះករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់ទឹកអស់ ប្រមាណជាង១២០ឡាន ទើបអាចគ្រប់គ្រងពន្លត់បានទាំងស្រុង នៅវេលាម៉ោងជិត១ថ្ងៃត្រង់ ដោយមិនឲ្យរីករាលដាលឡើយ។
ដោយឡែកទំហំនៃការខូចខាត និងមូលហេតុ មិនទាន់ដឹងនៅឡើយទេ ពោលសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ដទៀត៕