កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារខ្សល់កន្ត្រាក់បណ្តាលឲ្យ រងការខូចខាតផ្ទះសំបែង ចំនួន៧គ្រួសារនៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បានទទួលអំណោយមនុស្សធម៌ពីគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់
ឆ្នាំង ។
អំណោយមនុស្សធម៌នេះត្រូវបានឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសនិង លោក អម សុភា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនដោយផ្ទាល់ដៃ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។
អំណោយទាំងនេះត្រូវបានផ្តល់ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ ក្រម៉ា១ សារ៉ុង១ ម៉ាស់១ និង ជែលចំនួន១ដប ។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលរងការខូចខាតធ្ងន់ (រលំផ្ទះ) ចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន៣០ម៉ឺនរៀល ។ ដោយឡែកចំនួន២គ្រួសារទៀតដែលរងគ្រោះស្រាល (ប៉ើងរបើកដំបូល)ទទួលបានថវិកាចំនួន២២ម៉ឺនរៀល ៕