តារាចម្រៀង ប្រុស២ដួង ដែលឈានជើងចូមផលិតកម្ម ហូមញ៉ូសុិក កំពុងតែត្រៀមកាដូ បទចម្រៀងផ្ទាល់ខ្លួន នៅក្នុងទ្រនំរបស់ខ្លួន។ ពួកគេសប្បាយចិត្ត ក្រោយពេលបរិយាកាស កូវីដ ហាក់ថមថយ ប្រជាជននឹង មានអារម្មណ៏ល្អហើយ ងាកចាប់ចិត្តលើបទចម្រៀង។
បើរំលឹកដល់ស្នាដៃ សិល្បៈរបស់ តារាប្រុស២ដួងនេះមាន សាល បាទី និងអ៊ុង សុវណ្ណរិទ្ឋ ឃើញថាមានប្រវត្តិអុកលុក សិល្បៈច្រើន មិនចាញ់ការតស៊ូ ដូចរៀមច្បងសិល្បៈឡើយ។ ពួកគេសុទ្ឋ តែមានសំឡេងល្អ ខ្ពស់ហៅថាសំឡេងតួឯក បុរសមានការថ្នមលួងលោម។ ជាពិសេសសុទ្ឋតែបានឆ្លង កាត់ឱកាសប្រឡងកម្មវិធីចម្រៀងធំៗដែលល្បី។

ក្រោយពេលបានចូលច្រៀង ក្នុងផលិតកម្មខាងលើមកឃើញថា ពួកគេបានបង្ហាញសកម្មភាពការងារ ក្នុងសង្គមដូចជាមនុស្សធម៌ ជាមិត្តសិល្បៈជិតដិតទៀត។ ពួកគេសុទ្ឋតែបានសម្តែង នូវសេចក្តីសង្ឃឹមជាថ្មីថា បទថ្មីដែលត្រៀមដាក់ច្រៀងជាផ្លូវការពិតជាមានការទាក់ទាញ ប្រិយមិត្តជាក់ជាមិនខាន ស្របពេលដែលអ្នកនិពន្ឋ ក៏មានបទពិសោធន៏ ពិតជាផ្ទុះការពេញចិត្តផ្អើលបណ្តាញសង្គមទៀតហើយ។











