សម្ដេច​ក្រឡា​ហោម ​ស ​ខេង ​ប្រគល់​រថយន្ដជូន​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត ​និង​សម្ភារ​ការពា​រ​ជំងឺ​កូវីដ​-១៩ ​ជូន​អគ្គនាយក​ដ្ឋាន ចំណុះ​ក្រសួង​មហា​ផ្ទៃ

  • សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ រថយន្ដជូនស្នងការដ្ឋានគរបាលខេត្ត និងប្រគល់សម្ភារមួយចំនួន ដើម្បីការពារជំងឺ កូវីដ-១៩ ជូនអគ្គនាយកដ្ឋាន​ចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ។

    នៅក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ អគ្គខាធិការដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

    សូមជម្រាបថា រថយន្ដទាំង៥០គ្រឿងនេះ គឺជូនដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន១៧ ដែលរួមមាន ៖​ទី១.ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង, ទី២.ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ទី៣.ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល, ទី៤.ស្នងការដ្ឋាន​នគរបាល​ខេត្តត្បូងឃុំ, ទី៥.ស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ទី៦.ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង, ទី៧.ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង, ទី៨.ស្នងការដ្ឋាននគរបាលខេត្តតាកែវ, ទី៩.ស្នងការដ្ឋាននគរបាលខេត្តកំពត, ទី១០.ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង, ទី១១.ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់, ទី២.ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ទី១៣.ស្នងការដ្ឋាន​​នគរបាល​ខេត្តឧត្តមមានជ័យ, ទី១៤.ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន, ទី១៥.ស្នងការដ្ឋាន​នគរបាលខេត្ត​ព្រះវិហា​រ​, ទី៦.ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងទី១៧.ស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង