ពិធីការិនី ណូម័រ ដែលមានការងារច្រើនលើអាជីពនិយាយ បានធ្វើអោយទស្សនិកជនមួយចំនួន មានការចាប់អារម្មណ៏ ។ នាងស្រាប់តែបង្ហាញបទ ចម្រៀងផ្ទាល់ខ្លួនបង្ហោះនៅ លើបណ្តាញយូធូប ដោយអ្នកណាក៏សួរនាំព្រោះ នាងធ្លាប់តែឃើញតែនិយាយ និងសម្តែងលក្ខណៈពិធីការិនី។
បទចម្រៀង«មិនចុះអេតាសុីវិល» ដែលអ្នកនាងណូ ម័របង្ហើរឡើង នៅលើបណ្តាញយូធូប បានកន្ត្រាក់ការទាក់ទាញ មិត្តអ្នក ស្តាប់មួយចំនួន អោយមានការប្លែកអារម្មណ៏។ គេមិននឹក ដល់ថា ស្រីស្អាតណូម័រ បង្វែរទិស ងាកមកច្រៀង ពង្រីកទីផ្សារសិល្បៈបែបនេះឡើយ។ ចម្រៀងផ្ទាល់ខ្លួននេះ គេរំពឹងថា អោយណូ ម័រ យកទៅសម្តែងតាម ឆាកតន្ត្រីតូចធំ និងតាមកញ្ចក់ទូរទស្សន៏នានា ជូនអ្នកគាំទ្រ។
ក្រឡេកមើលណូម័រ វិញនាងនៅតែ ចាត់ទុកថា ទឹកដមសំឡេង របស់នាងនៅមាន កម្រិត។ ដូចនេះហើយ នាងមានតែការខិតខំប្រឹងប្រែង បន្តទៅមុខទៀត ក្នុងការហាត់ពត់។ មិត្តភក្តិក្នុងសិល្បៈ ម្នាក់ៗនាំគ្នា លើកទឹកចិត្ត អោយនាងខំបន្តទៀតលើ អាជីពចម្រៀង ដើម្បីបន្ថែមការទាក់ទាញ។