អង្គការ WWF បានចេញផ្សាយព័ត៌មានផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ថា មានកូនសត្វផ្សោតទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាពីរថ្ងៃ ត្រូវបានគេប្រទះឃើញក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណជាបួនក្បាលត្រង់ចំណុចអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយក្រុមការងារស្រាវជ្រាវសត្វផ្សោត។
ការរកឃើញកូនផ្សោតថ្មីទី៣ នេះបានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវ និង អភិរក្សផ្សោតទន្លេមេគង្គមានការត្រេកអរយ៉ាងខ្លាំង ហើយបានប្តេជ្ញាថា នឹងរួមគ្នាការពារ និង អភិរក្សផ្សោតទឹកសាបដែលនៅសេសសល់ចុងក្រោយនៅលើពិភពលោកនេះឱ្យនៅគង់វង្ស៕