រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង នឹង​រៀបចំ​សន្និបាត​​បូក​​សរុប​​លទ្ធផល​​ការងា​រ​ប្រចាំ​​ឆ្នាំ​២០១៩ ​នៅ​ថ្ងៃទី​២៦-​២៧ ​ខែកុម្ភ:​ ខាងមុខ​

  • ប្រសិន​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សន្និបាត​​បូក​​ស​រុប​​លទ្ធផល​​ការងារ​​ឆ្នាំ២០១៩ និង​​លើក​ទិស​ដៅ​​អនុវត្ត​​ឆ្នាំ​២០២០​​របស់​រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំង នឹង​ប្រព្រឹត្ត​​ទៅ​​នៅ​ថ្ងៃទី​២៦​-២៧ ​ខែកុម្ភ: ឆ្នាំ២០​២០ខាងមុខ នៅ​​សណ្ឋាគារ​សុខថៃ​សាន្តក្នុង​ក្រុង​កំពង់​ឆ្នាំង។​

    គួររំលឹ​ក​ថា  នៅក្នុង​កិច្ច​ប្រជុំ​​ការងារ​​ត្រៀម​​រៀប​​ចំសន្និបាតនេះ​កាល​​ពីរ​សៀលថ្ងៃទី២១​ ខែកុម្ភ:​ នៅ​សាល​ប្រជុំ​​សាលា​​ខេត្​ត​កំពង់ឆ្នាំង​ ឯកឧត្តម ឈួរ​ ច័ន្ទឌឿន អភិបាល​​ខេត្ត​​កំពង់ឆ្នាំង បានជម្រុញ​ឱ្យ​ក្រុម​​ការងារ​​យកចិត្ត​ទុក​ដាក់បំពេញ​ការងារ​ និង​​ពង្រឹង​​​ការ​អនុវត្ត​តួនាទីភារកិច្ច​របស់​ខ្លួន​ប្រកប​​ដោយការទទួល​ខុសត្រូវខ្ពស់​ ដើម្បី​ធានា​ឱ្យ​ការ​ងារ​រៀប​ចំ​សន្និបាត​​បូក​​សរុប​លទ្ធផ​ល​ការងារ​​របស់​រដ្ឋបាល​ខេត្ត​នាពេល​​ខាង​មុខ​នេះទទួល​ជោគ​ជ័យ​តាម​ការ​គ្រោង​​ទុក​​។​

    គួរបញ្ជាក់ថា នៅក្នុងកិច្ច​ប្រជុំ​​ការងារ​​ត្រៀម​​រៀប​ចំ​សន្និបាត​នេះ​មាន​​ការ​​អញ្ជើញ​​ចូលរួម​​ពី​នាយក​ នាយក​រង​រដ្ឋបាល​​សាលា​ខេត្ត លោក ​លោក​ស្រី​នាយក​ទីចាត់ការ ប្រធាន​ អនុ​ប្រធាន​​អង្គភាព​​និង​ ប្រធាន អនុប្រធាន​ការិយាល័យ​​សាលខេត្ត​​៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង