ដំណឹងល្អ! ស្ថាប័នជំនាញគ្រោង​​សាងសង់​បន្ថែម​អង់តែន​សេវាទូរស័ព្ទ នៅ​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​៣ ក្នុង​ស្រុកទឹក​ផុស

  • ស្ថាប័នជំនាញនឹងដំឡើងអង់តែនសេវាទូរស័ព្ទ បន្ថែម នៅតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍ចំនួន៣ទីតាំង ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ការដើម្បីពង្រឹងគុណភាពសេវាទូរស័ព្ទ ជូនដល់ភ្ញៀវទេសចរណ៍ ។ នេះបើតាមការឲ្យដឹងរបស់លោកស្រី ឡុញ ពិសា ប្រធានមន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

    លោកស្រី ឡុញ ពិសា បានឲ្យដឹងថា ទីតាំងតំបន់ទេសចរណ៍ទាំង៣នោះ រួមមាន រមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ ស្ថិតក្នុងភូមិក្បាលទឹក ឃុំក្បាលទឹក និងរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតក្នុងភូមិកោះក្ទម្ព ឃុំជៀប និងទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ។

    ទន្ទឹមនឹងនេះ លោកស្រី បានបន្តថា មន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្ត បានសិក្សានិងពិភាក្សាកំណត់គោលដៅច្បាស់លាស់ហើយ និងគ្រោងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង