លោក​ជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី ​ទទួល​បាន​ពា​ន​កិត្តិយស​ ថ្នាក់​មាស​របស់​ មិត្ត​កាយ​ឫទ្ធិ​នារី​តំបន់​អាសុី​ប៉ាសុី​ហ្វិក​ និង​ប្រកាស​នីយ​បត្រ ថ្នាក់​សកល​ ​របស់​ OB​-PS​

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិកមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក ថ្នាក់ Gold Award ទទួលបានពានកិត្តិយស ថ្នាក់មាសរបស់ មិត្តកាយឫទ្ធិនារីតំបន់អាស៉ីប៉ាស៉ីហ្វិក និងប្រកាសនីយបត្រ ថ្នាក់សកលរបស់ OB-PS ពីលោកស្រីបណ្ឌិត Juseon Byun ដែលជាស្ថាបនិកមិត្តកាយឫទ្ធិនារី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (FAPW) និងលោកស្រី Ching Ching Wee-Ong ប្រធានមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

    ពិធីប្រគល់ និងទទួលប្រកាសនីយបត្រ និងផ្លាកសញ្ញាមិត្តកាយឫទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ត្រូវបានធ្វើឡើង ក្នុងពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង