មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពអតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី

  • មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២០ បានចូលរួម​រំលែកទុក្ខជាមួយគ្រួសារសព លោកកែវ សឿង​សោ​ភ័ណ អតីតប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និង សុរិយោដីខេត្ត​កំពង់ឆ្នាំង ដែលបានទទួលមរណៈភាព នៅ​វេលា​ម៉ោង​៨និង០៨នាទីយប់ ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២០ ដោយរោគារពាធ នៅគេហដ្ឋានសព ស្ថិតក្នុង​ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

    លោក ឈាង វណ្ណៈ លោកហឹង ចូច និង លោកម៉ៅ សុខា ព្រមទាំងមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងទាំងអស់ បានសម្តែងនូវ​ការ​សោក​ស្តាយ​ និង ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក កែវ សឿងសោភ័ណ សូមបានទៅកាន់ទីសុគតិភព​កុំបីឃ្លៀងឃ្លាតឡេីយ​។

    ក្នុងឱកាសនោះលោក ឈាង វណ្ណៈ លោក ហឹង ចូច និង លោកម៉ៅ សុខា ព្រមទាំងសហការី ក៏បាននាំនូវថវិកាចូលបុណ្យជាមួយគ្រួសារលោក កែវ សឿងសោភ័ណ នូវបច្ច័យចំនួន ៨០០.០០០រៀល ផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង