ស្ត្រី​មាន​ផ្ទៃពោះ​ ស្រ្តីមាន​កូន​តូច​និង​ចាស់​ជរា​គ្មាន​ទី​​ពឹងជិត​១០០គ្រួសារ នៅក្នុង​ស្រុក​កំពង់​លែង​បាន​ ទទួល​អំណោយ​ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់​ឆ្នាំង

  • កំពង់ឆ្នាំង ៖ ស្រ្តីមានផ្ទៃពោះ ស្ត្រីមានកូនតូច ចំនួន ៦៣គ្រួសារ និង ចាស់ជរាគ្មានទីពឹង ចំនួន៣០គ្រួសារ នៅក្នុងស្រុកកំពង់លែង​ បា​ន​​​ទទួល​​​អំណោយពី​​ ​​​​​​​ ​​សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ។

    អំណោយមនុស្សធម៌នេះ ត្រូវបានលោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា ឯកឧត្តម កែវ ពៅ អនុប្រធានកិត្តិយសសាខា នាំយកទៅចែកជូន​   នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។

    សម្រាប់ស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូច ចំនួន ៦៣គ្រួសារ​​ ក្នុង១គ្រួសារ​ ទទួលបានអង្ករចំនួន២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ឃីត១កញ្ចប់ ( មានមុង១ ​​​​​​ភួយ១ ក្រមា១​​​ សារ៉ុង១ ​​​កន្សែងពោះគោ១​​​ អាវយឺត១​​​ សាប៊ូ២ដុំ ) ​​​​​​និង ថវិកាមួយចំនួន ។ ដោយឡែកចាស់ជរាគ្មានទីពឹង ចំនួន៣០គ្រួសារ ក្នុង១គ្រួសារទទួល ​​​​​​​​​​បានអង្ករចំនួន២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ឃី១កញ្ចប់ ( មានមុង១ ភួយ១ ក្រមា១ សារ៉ុង១អាវយឺត១ ) និង ថវិកាមួយចំនួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង