សម្តេចកិត្តិព្រឹទ្ធ​​បណ្ឌិត​​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ទិញ​ផ្លែ​មៀន​​​ចំនួ​ន​២​១តោ​ន​ ដើម្បី​​ចែក​ជូន​ក្រុ​ម​គ្រូ​​ពេទ្យ​​ និង​អ្នក​​ជំងឺ​កូវី​ដ​១៩​ តាម​​​មន្ទី​រពេ​ទ្យ​មួយចំនួនក្នុងរាជធានីភ្នំពេញ

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ដើម្បីចែកចាយ ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យមួយចំនួន នៅរាជធានីភ្នំពេញ។ នេះបើតាមរយៈហ្វេសបុកផេកផ្លូវការរបស់កាកបាទក្រហមកម្ពុជា នៅយប់ថ្ងៃទី១៧ ខែសីហា។ផ្លែមៀនដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញចំនួន២១តោននោះ នឹងត្រូវចែក ជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ និងកន្លែងព្យាបាលជំងឺកូវីដ១៩ចំនួន៤កន្លែង រួមមាន ទី១៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នក      ​​​ជំងឺកូវីដ ចំនួន ៦តោន ទី២៖ ក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី ចំនួន៥តោន ទី៣៖ ក្រុមគ្រូពេទ្យ និងអ្នកជំងឺ ​​កូវីដ១៩ នៅមន្ទីរពេទ្យជ័យជំនះ ចំនួន៥តោន និងទី៤៖ ក្រុមគ្រូពេទ្យ និងអ្នកជំងឺកូវីដ១៩ នៅស្តាតអូឡាំពិកទីកន្លែងព្យាបាលជំងឺ ​​កូវីដ១៩ ចំនួន៥តោន។គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ក៏បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តម​​សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន​ប៉ៃលិន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងប្រឈមនឹងការនាំចេញទៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាល​​ជំងឺកូវីដ-១៩។ប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហា ពាក់ព័ន្ធនឹងការនាំចេញដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាម​ព្រំដែន​​​​​ ប្រទេសជិត សធ្វើការទំនាក់ទំនង ទៅក្រុមការងាររបស់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង តាមរយៈលេខទំនាក់ទំនង គឺ 097 777 3737 (លោក សេង ឌីលីន)និងលេខ 088 903 7777 (លោក ស៊ុន ម៉េងហៃ) សម្រាប់ព័ត៌មានបន្ថែម ហើយកន្លែងទទួលទិញគឺ​នៅសាលាខេត្តបាត់ដំបង ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង