កំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តនិងជា ប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពសាខាខេត្តកំពង់ឆ្នាំងនិងលោកអភិបាលរងស្រុកទឹកផុស ព្រមទាំង សម្ពន្ធយុវជនស្រឡាញ់សន្តិភាព សាខាស្រុកទឹកផុស អាជ្ញាធរភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ បាននាំយកអំណោយស្បៀងអាហារនិងសម្ភារៈប្រគល់ជូនគ្រួសារក្រីក្រ នៅភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

អំណោយផ្តល់ជូននោះរួមមាន ស័ង្គសី ៤០សន្លឹក មី២កេះ ទឹកបរិសុទ្ធវីតាល់ ១កេះ អង្ករ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស១ប្រអប់ ភេសជ្ជៈ ១កេស និងថវិកា ចំនួន ១០ម៉ឺនរៀល៕











