កំពង់ឆ្នាំង៖ រដ្ឋបាល ខេត្តកំពង់ ឆ្នាំង នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២ ១ នេះ បាន ចេញសេច ក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរក ឃើញមនុស្សចំ នួន៣៨នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។
អ្នកវិជ្ជមានកូវិដ.១៩ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរ ពេទ្យ ខេត្តកំពង់ឆ្នាំង នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ នៅ មណ្ឌល ព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ និង នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។
នៅក្នងសេចក្តីប្រកាសព័ត៌មានដដែល បាបបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ មានករណីស្លាប់ស្រ្តីជនជាតិខ្មែរម្នាក់ អាយុ៥៤ឆ្នាំ ដោយសារជំងឺកូវិដ.១៩ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មាន អ្នកឆ្លង ជំងឺ កូវីដ .១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៧២៤នាក់ព្យាបាលជាសះស្បើយចំនួន៤៣៣នាក់ស្លាប់ចំនួន ១៦នាក់ និង កំពុងសម្រាកព្យាបាល ចំនួន២៧៥នាក់ ៕


