ភ្នំពេញ ៖ អគ្គីភ័យបានឆេះឃ្លាំងស្តុកសម្ភារៈ តុ និង រោងសម្រាប់ជួលការនិង ពិធីបុណ្យផ្សេងៗ កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងបុរី ជីពម៉ុង ផ្លូវបេតុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងស្តុសម្ភារះ តុ និង រោង សម្រាប់ជួលការនិង ពិធីបុណ្យផ្សេងៗ រហូតបង្ករជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ត ។ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីទំនាក់ទំនងទៅកម្លាំងជំនាញអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿង ដើម្បីជួយបាញ់ទឹកពន្លត់ ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ ឃ្លាំង រង គ្រោះ ដោយអគ្គិភ័យនេះឈ្មោះ អ៊ុ ន សុខ ឈាន់ ភេទ ប្រុស អាយុ ៣២ ឆាំ្ន មាន ទីលំនៅ ក្និង ទីតាំង ខាងលើ ។ហើយ ឃ្លាំង នេះធ្វើ អំពី ដែក ប្រក់ ស័ង្កសី ទំហំ ១៦ ម៉ែត្រ x ២៣ ម៉ែត្រ ត្រូវ បាន ភ្លើង ឆេះ បំផ្លាញ ទាំងស្រុង , រថយន្ត ១ គ្រឿង និង បាន រាល ដល់ រោង ស្តុក ដែក ជ ន្ទា រ ទំហំ ១២ ម៉ែត្រ x ២៣ ម៉ែត្រ មួយទៀយឆេះ អស់ ប្រម៉ាណ៥០ ភាគរយ និង ឆេះ រោល ជញ្ជាំង ផ្ទះ អ្នក ជិតខាង ប្រហែល ១០ ភាគរយ ផង ដែរ ប៉ុន្តែ មិន បណ្តាល ឲ្យ មាន គ្រោះថ្នាក់ ដល់ មនុស្ស ឡើយ ។

ក្នុង ហេតុការណ៍ នេះ ផង ដែរ សមត្ថកិច្ច បាន ប្រើប្រាស់ រថយន្ត ការិយាល័យ អគ្គិភ័យ ចំនួន ១៨ គ្រឿង ប្រើប្រាស់ ទឹក អស់ ចំនួន ៣៦ ឡាន ។ ជាមួយ នោះ ក៏ មាន រថយន្ត ពន្លត់អគ្គិភ័យ ជំ នួនយរបស់ ក្រសួងមហាផ្ទៃ ចំនួន ១ គ្រឿង ប្រើប្រាស់ ទឹក អស់ ចំនួន ១ ឡាន , រថយន្ត សាលា ខណ្ឌឫស្សីកែវ ចំនួន ១ គ្រឿង ប្រើប្រាស់ ទឹក អស់ ចំនួន ១ ឡាន , រថយន្ត ក្រុមហ៊ុនស្រា បៀរ កម្ពុជា ចំនួន ១ គ្រឿង ប្រើប្រាស់ ទឹក អស់ ចំនួន ១ ឡាន និង រថយន្ត អគ្គិភ័យ ក្រុមហ៊ុន ប្រេង ឥន្ទ នៈ សា វី ម៉ី ច ចំនួន ១ គ្រឿង ប្រើប្រាស់ ទឹក អស់ ចំនួន ១ ឡាន ទើប អាច ពន្លត់ភ្លើង បាន ទាំងស្រុង នៅ ម៉ោង ១១ និង ៥៥ នាទី ថ្ងៃ ដដែល ៕
